អំពូលភ្លើង ប្រើបន្ទះកោង OLED Panel បញ្ជាដោយស្មាតហ្វូន
នៅក្នុងព្រិត្តិការណ៍ Light+Building Show ដែលប្រារព្ធទៅនៅទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់នៅខែនេះ ក្រុមហ៊ុនអេឡិចត្រូនិច LG បានប្រកាសបង្ហាញពីស្នាដៃបង្កើតនូវអំពូលជំនាន់ថ្មីរបស់ខ្លួនឈ្មោះថា LG OLED Table Lamp ដែលធ្វើឡើងពីបន្ទះអេក្រង់ OLED រាងកោង ដែលប្រភពផ្គត់ផ្គង់ពន្លឺ។

វាមិនមែនជាលើកដំបូងនោះទេ
ដែល LG បានយកប្រភេទអេក្រង់ OLED Display ទៅបំពាក់លើអំពូល ប៉ុន្តែក្រុមហ៊ុន LG ក៏បានជម្រាបឲ្យដឹងដែរថា
វាជាលើកដំបូងបង្អស់លើពិភពលោក ដែលអំពូលរបស់ខ្លួនបានបំពាក់នូវអេក្រង់ OLED
Display រាងកោង ដែលពុំធ្លាប់មានពីមុនមកទាល់តែសោះ។
LG OLED Table
Lamp ត្រូវបានរចនាឡើងដោយអាចត្រូវបានបញ្ជាពីស្មាតហ្វូនឬថេបប្លេតតាមរយៈប្រព័ន្ធ
Bluetooth ដែលអាចធ្វើការដោនឡូដកម្មវិធីនៅលើ Android
ឬ iOS App ដែលកម្មវិធីនោះ ផ្តល់នូវទម្រង់
9 Modes សម្រាប់ប្រតិបត្តិការណ៍ផ្តល់ពន្លឺ។
ដូច្នេះ លោកអ្នកអាចបញ្ជាឲ្យអំពូលនោះ
ភ្លឺខ្លាំងឬតិច ឬមួយក៏កំណត់ម៉ោង Alarm ឲ្យវាភ្លឺ តាមរយៈការកំណត់ផ្សេងៗនៅលើកម្មវិធីលើស្មាតហ្វូនរបស់អ្នកបានយ៉ាងងាយស្រួល៕
ប្រភពៈ LG
0 comments:
Post a Comment