ម៉ូតូស៊េរីថ្មី GT250R មានសម្លៀកបំពាក់ដូចស៊េរី GT650R អញ្ជឹង!
បន្ទាប់ពីក្រុមហ៊ុន DSK Hyosung ចេញលក់នូវម៉ូតូស៊េរី GT650R លើទីផ្សារកន្លងមក ឥឡូវនេះ ស្រាប់តែក្រុមហ៊ុនបានបញ្ចេញនូវម៉ូតូស៊េរីទំនើបចុងក្រោយរបស់ខ្លួនមួយស៊េរីទៀតគឺ GT250R ដែលមានសម្លៀកបំពាក់ដូចគ្នាទៅនឹង GT650R ធ្វើឲ្យអ្នកពិបាកកំណត់ពីភាពខុសប្លែកគ្នាណាស់។

Hyosung GT250R ត្រូវបានរចនាឡើងជាមួយទម្រង់នៃពណ៍បីជម្រើសគឺពណ៍ ក្រហម ស និង ខ្មៅ ដូចទៅនឹងស៊េរីមុនដែរ ដូច្នេះ វាជារឿងពិបាកមួយសម្រាប់ការវែកញែកចែកឲ្យដាក់រវាងស៊េរីម៉ូតូពីរម៉ូដែលនេះ។បើទោះបីជាយ៉ាងណាក៏ដោយ
កម្លាំងម៉ាស៊ីនរបស់វាមានអានុភាពខុសគ្នាគឺ ស៊េរីថ្មីនេះមានថាមពល 250cc ឯស៊េរី
GT650 មាន 650cc ។
ក្រៅពីនេះ ម៉ូតូទំនើប Hyosung GT250R មានបំពាក់មកជាមួយកម្លាំងម៉ាស៊ីនប្រភេទ V-Twin 250cc ដែលផ្តល់ថាមពល 28bhp និងកម្លាំងរមួល 22 ញ៉ូតុនម៉ែត្រ ព្រមទាំងប្រើប្រអប់លេខ ៥ លេខ។
ម៉ូតូស៊េរីថ្មីខាងលើនេះត្រូវបានដាក់លើនៅប្រទេសឥណ្ឌា
ក្នុងតម្លៃ Rs 2,76,000( នៅក្នុង Showroom Pune) ហើយលក់នៅទីក្រុង
Mumbai ក្នុងតម្លៃ Rs 2,90,000៕
ប្រភពៈ ZeeNew
0 comments:
Post a Comment