ក្រុមហ៊ុន Parrot បានបង្ហាញចេញនូវ Version ថ្មីមួយនៃការបង្កើតកូនកន្ទុំរុយអេឡិចត្រូនិចមានឈ្មោះថា AR Drone GPS Edition ដែលនឹងត្រូវបញ្ចេញលក់លើទីផ្សារចក្រភពអង់គ្លេសនាខែក្រោយនេះហើយ ក្នុងតម្លៃ ៣២០ ផោន ជាមួយមុខងារពិសេសមួយចំនួនដែលអាចប្រើវាជាផ្លូវការបាន។
Parrot AR Drone GPS Edition ត្រូវបានរចនាឡើងសម្រាប់ការហោះហើរក្នុរយៈកម្ពស់ និង រយៈចម្ងាយ ដោយធ្វើការបញ្ជាពីឧបករណ៍បញ្ជាផ្សេងៗដូចជា ស្មាតហ្វូនឬថេបប្លេតជាដើម តាមរយៈប្រព័ន្ធ GPS ដើម្បីបញ្ជាឬកំណត់ទីតាំងដែលកន្ទុំរុយអេឡិចត្រូនិចនោះ ត្រូវទៅ។
ជាមួយគ្នានេះដែរ កូនកន្ទុំរុយអេឡិចត្រូនិច Parrot AR Drone GPS Edition វាអាចហោះទៅកាន់ទីកន្លែងណាមួយ និង រយៈកម្អស់ខ្ពស់ប៉ុណ្ណានោះ អាស្រ័យលើ Users ជាអ្នកកំណត់នៅលើឧបករណ៍បញ្ជា ហើយក្នុងអំឡុងពេលហោះហើរនោះ វាអាចផ្តិតយករូបភាពផ្សេងៗ អំពីដំណើរទិដ្ឋភាពជុំវិញខ្លួនវា ហើយនៅពេលហោះបានរយៈកម្អស់អតិបរមា ៦ ម៉ែត្រ វានឹងរក្សាលំនឹង។
កូនកន្ទុំរុយអេឡិចត្រូនិចខាងលើនេះក៏មានបំពាក់មកជាមួយ Flash Memory ទំហំ 4GB ហើយអាចថតយករូបភាពក្នុងរយៈពេលបានដល់ទៅ ២ ម៉ោងឯណោះ។
ប្រភពៈ Parrot
Wednesday, April 2, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment